iPhone 5 ប្រើ SIM ប្រភេទថ្មី Nano SIM
ជិតដល់វេលានៃការបង្ហាញខ្លួន iPhone 5 រឹតតែមានពាក្យចចាមអារាមមកកាន់តែច្រើន ដោយចុងក្រោយនេះមានការបញ្ជាក់
ថាមានការប្រើ SIM ប្រភេទថ្មីសំរាប់ iPhone 5 ។
យើងឃើញថាប៊ូតុង Home ប្រើបែបថ្មី បើយើងប្រៀបធៀបជាមួយ iPhone 4s គឺខុសគ្នា ចំពោះការពិតរឺមិនពិតនោះយើងរង់ចាំមើលនូវព័ត៍មានផ្សេងៗទៀតនឹងចេញមកបញ្ជាក់បន្ថែម ។
ក្រៅពីនេះផងដែរកាលពីរថ្ងៃមុនមានលេចចេញនូវរូបភាពការប្រៀបធៀបគ្នារវាង iPhone 4s នឹង iPhone 5 ផងដែរ នោះគឺគំរូអេក្រង់ iPhone 5 ធំជាងមុន ។
មានដំណឹងអ្វីដែលថ្មីជាងនេះទាក់ទងនឹងទូរស័ព្ទ iPhone 5 ក្រុមការងារយើងខ្ញុំនឹងយកមកជូនលោកអ្នកនៅពេលក្រោយបន្ថែមទៀត ។
ប្រសិនបើលោកអ្នកចង់ដឹងព័ត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ









