កាន់តែឡូយបំផុតជាមួយ Smartphone ប្រើស៊ីម 2 របស់ HTC Desire VC
ជម្រើសថ្មីល្បីថាអស្ចារ្យជាមួយ Smartphone ដំបូងគេអាចប្រើស៊ីម2 (GSM + CDMA) ដែលជាផលិតផលរបស់ក្រុមហ៊ុន HTC។ ទូរស័ព្ទ Desire VC បានប្រើនូវ CPU ល្បឿន 1 GHz ប្រភេទ Cortex-A5 Processor និងដំណើរការដោយ Android OS v4.0 ICS ជំនាន់ចុងក្រោយបង្អស់ប្រកបដោយសមត្ថភាពខ្ពស់ដែលមានលទ្ធភាពធ្វើឲ្យដំណើរម៉ាស៊ីនកាន់តែរលូននិងមានល្បឿនលឿន។ លើសពីនេះវាមានអេក្រង់ទំហំ 4 អ៊ីងប្រភេទ WVGA Touchscreen មានប្រើ HTC Sense UI v4.0 ដែលមានលក្ខណៈស្រស់ស្អាតងាយស្រួលប្រើប្រាស់និងបញ្ជា។ ម្យ៉ាងទៀតវាមានភ្ជាប់នូវ Beats Audio Sound ដែលនាំការស្តាប់តន្រ្តីកាន់តែពិរោះរណ្តំបំផុតបូករួមនឹងកាមេរ៉ា 5 មេហ្គាភិចសែល។
លក្ខណៈសម្បត្តិ
ប្រព័ន្ធ : GSM/CDMA 800/900/1800/1900/2000 1xEV-DO - SIM 1 & SIM 2
ប្រព័ន្ធប្រតិបត្តិការ : Android OS, v4.0 (Ice Cream Sandwich)
CPU : 1 GHz Cortex-A5
អេក្រង់ : 4.0 អ៊ីងប្រភេទCapacitive Touchscreen
ទំហំ : 119.5 x 62.3 x 9.5 មីលីម៉ែត្រ
ទម្ងន់ : 119 ក្រាម
ផ្តល់ដោយ :ទស្សនាវដ្តី ទូរស័ព្ទ
ប្រសិនបើលោកអ្នកចង់ដឹងព័ត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ








