Samsung Galaxy Note 2 នឹងបង្ហាញខ្លួននៅថ្ងៃទី 29 ខែសីហានេះ ព្រោះចង់លក់កាត់មុខ iPhone 5

Samsung Galaxy Note 2 នឹងបង្ហាញខ្លួននៅថ្ងៃទី 29 ខែសីហានេះ ព្រោះចង់លក់កាត់មុខ iPhone 5

ក្រុមហ៊ុន Samsung​ បានត្រៀមរៀបចំពិធី Samsung Mobile Packed នៅ​ក្រុង​ប៊ែរឡាំង​នា​ថ្ងៃ​ទី​ 29 សីហា​ ​​ក្រុមហ៊ុន​ Samsung បាន​គ្រោងនឹងសម្ពោធទូរស័ព្ទម៉ូដែលចេញថ្មីនោះគឺ Samsung Galaxy Note 2 ។ ថ្ងៃនេះអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានចេញមកអះអាងប្រាប់ទីភ្នាក់ងារសារព័ត័មាន Reuters ថានឹងមានការបង្ហាញខ្លួន SamSung Galaxy Note 2 យ៉ាងពិតប្រាកដ នៅថ្ងៃទី 29 ខែនេះ ។ ការចេញមកអះអាងរបស់អ្នកនាំពាក្យក្រុមហ៊ុន Samsung សអោយឃើញថា ក្រុមហ៊ុន Samsung មានបំណងលក់ទូរស័ព្ទ Galaxy Note 2 កាត់មុខ iPhone 5​ មុនដល់ទៅ ពីរសប្តាស៍ (បើពាក្យចចាមអារាមនេះជាការពិត 12 កញ្ញា ដែល iPhone 5 បង្ហាញខ្លួន) ។ Galaxy Note ម៉ូដែលដំបូងបានបង្ហាញខ្លូននៅឆ្នាំ 2011 រហូតមកដល់ខែមិថុនា ឆ្នាំ 2012 នេះលក់បានចំនួន 7​ លានគ្រឿងហើយ ។ សម្រាប់ Galaxy Note 2 នេះផងដែរក៍មានព័ត៍មានចចាមអារាមចេញមកខ្លះៗថា អេក្រង់មានភាពធន់មាំ ទំហំអេក្រង់ 5.5 Inch ហើយមានអង្គគណនាដែលមានល្បឿនលឿនជាងមុន នឹងកាមឺរ៉ាល្អជាងមុនផងដែរ ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ




ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា