FBI ប្រាប់ថា ស្ទេវចប ធ្លាប់ប្រើថ្នាំញៀន

ទីភ្នាក់ងារសឺបអង្កេត កណ្តាលរបស់សហរដ្ធ(FBI)បានរាយការមក ទាក់ទងនឹង ប្រវត្តិ របស់ ស្ទេវ ចប អ្នកកសាងក្រុមហ៊ុន Apple ពត៍មានខ្លះបង្ហើប បញ្ជាក់ អោយ ដឹងថា ប្រជាជនទាំងឡាយមុខ ជាសង្ស័យទាក់ទងជាមួយ នឹង សេចក្តី ស្មោះត្រង់ នឹងចរិយាធម៍របស់ខ្លួន ចប អាចនឹងមានការបិទបាំងខ្លះ ដើម្បីអោយខ្លួនឯង មើលទៅដូចជាប្រទះការសំរេចនៅក្នុងជិវិត តាមរបាយការណ៍ របស់ FBI បានបង្ហើបពត៍មាន ដ៍គួរអោយចាប់អារម្មណ៍ ទាក់ទងនឹង ចប អោយមនុស្សទូទៅដឹងថា នៃ អតីតកាល ក៍ធ្លាប់មានគេគំរាម បំផ្ទុះគ្រាប់បែកដាក់គាត់ ក្រៅពីនោះ ធ្លាប់ផ្លាស់ប្តូរសាសនា នានា មកកាន់សាសនាព្រះពុទ្ធក៍ធ្លាប់មានប្រវត្តិ ធ្លាប់ប្រើថ្នាំញៀនផងដែរ អតីត អ្នកជំនួញម្នាក់ ដែលធ្លាប់ស្គាល់ ចប បញ្ជាក់ថា " គាត់គិតថា ដោយផ្ទាល់ខ្លួន នោះ ចប ជាមនុស្សស្មាះត្រង់ នឹងគួរ អោយរាប់អានណាស់ យ៉ាងណាក៍ដោយ ក្នុងផ្នែកគុណធម៍ នឹង ចិត្តថ្លើមនោះ ខ្លួនឯងក៍មិនអាចប្រាប់ បានថាជាមនុស្សល្អពិតរឺទេ?" ចំណែកប្រវត្តិធ្វើការ របស់ ចបវិញ ចប ជាមនុស្ស ដែលធ្វើការជាមួយអ្នក ដ៍ទៃពិបាក ព្រោះគាត់ ជាមនុស្ស មានអារម្មណ៍ ឆេវឆាវ ហើយពូកែខឹង






