សរុប ពាក្យចចាមអារាម iPad 3 គួរនឹងបង្ហាញខ្លួននៅដើម ខែមិនាព្រមជាមួយ iOS 5.1

សរុប ពាក្យចចាមអារាម iPad 3 គួរនឹងបង្ហាញខ្លួននៅដើម ខែមិនាព្រមជាមួយ iOS 5.1

សួស្តីប្រិយមិត្ត សុវណ្ណ២ គ្រប់គ្នា ដោយផ្ទាល់ខ្លួន នោះ ខ្ញុំមិនចូលចិត្ត បកប្រែ ពត៍មាន ចចាមអារាម ប៉ុន្មានទេ ព្រោះធ្វើអោយ អ្នកអាន បាននូវ ពត៍មានខុស តែឃើញថាមានការ និយាយដល់ច្រើនពេក ទាក់ទងជាមួយiPad3 ខែមិនានេះក៍គួរនឹង ដល់កំណត់ល្មមសំរាប់ iPad ថ្មី ទើបបានធ្វើការរួបរួមពាក្យចចាមអារាម មកវិភាគថាអាចទៅ រួច មែនរឺអត់ សំរាប់ផលិតផល iPad មុនដំបូងសុំនិយាយដល់ iOS 5.1 ដោយធម្មតានោះការ បង្ហាញខ្លួនរបស់ iPad នោះនឹងមកព្រមជាមួយ iOS ថ្មីៗរាល់ឆ្នាំ (ឆ្នាំមុនក៍ iOS 4.3) ខ្ញុំស្មានថាឆ្នាំនេះ iPad នឹងធ្វើការបង្ហាញខ្លួន ព្រមជាមួយ iOS 5.1 ហើយ តែពេលពិនិត្យមើល ទៅផ្នែកខាងក្នុងក៍មាន ការផ្លាស់ប្តូរទៅច្រើន តែម្តង ដោយផ្លាស់ប្តូរ គឺ មេនបត ថ្មប្រើបានយូរជាងមុន កាមឺរ៉ា រួមទៅដល់ LCD ប្រភពពត៍មានប្រាប់មក ដែរថា ឈិបA6 ដែលយកទៅប្រើជាមួយ iPad3 នោះនៅតែជា ឈិបDual Core នៅឡើយ មិនមែនជា Quad Core ទេ នៃខណះដែលពត៍មានផ្សេងៗរបស់ជប៉ុនមាន របាយការណ៍មកថា Sharp នឹងជាអ្នកផលិតអេក្រង់ Retina Display ដែលមានទំហំ Resolution ខ្នាត 2048×1536 ដោយមានអេក្រង់ 9.7 អិង ស្មើនឹង iPad ជំនាន់មុនៗ យ៉ាងណាក៍ដោយ ទាំងអស់នេះគឺ គ្រាន់តែជាពាក្យ ចចាមអារាមប៉ុណ្ណោះ ដូចដែលយើងដឹងស្រាប់ហើយ Apple នោះតែងតែចូលចិត្ត សឺប្រាយស្រាប់ហើយ ចុងក្រោយ iPad3 នឹងយ៉ាងណានោះ រង់ចាំមើលទាំងអស់គ្នា





ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា

  អត្ថបទណែនាំ

cover
ក្រុមហ៊ុន Gionee ត្រៀមដាក់ ស្មាតហ្វូនស្តើងបំផុត
cover
វិធីបង្ហោះវីដេអូទៅក្នុង Facebook អោយបានកម្រិតរូបភាព​ HD
cover
វិធីបិទ/បើក បញ្ជីឈ្មោះលេខទូរស័ព្ទ នៅលើ Multitasking
cover
យក iPhone 6 ទៅកប់ក្នុងដុំព្រិល មួយយប់ លទ្ធផលម៉េចវិញ ?
cover
របៀបតម្លើងកម្មវិធីថតសំលេងនៃការ សន្ទនាគ្នានៅលើ iOS 8.1
cover
របៀប Jailbreak iOS 8.1 ងាយស្រួលដូចបកចេក (វីដេអូ)
cover
លោក Tim Cook សារភាពថា ខ្ញុំមានមោទនភាពដែលកើតជាខ្ទើយ
cover
Hugo Barra សរសើរថា iPhone 6 ជាស្មាតហ្វូនស្អាតជាងគេ
cover
អ្នកអាប់ដែតទៅកាន់ iOS 8 កំពុងមានការកើនឡើងជាបន្តបន្ទាប់
cover
Huawei Honor 4X ល្បីថាតម្លៃសាកសមនឹងទិញយកមកប្រើប្រាស់
cover
Apple បើកអោយសាកល្បង iCloud Photos Library
cover
LG G4 ចាប់ដៃគូ ឡើងសង្វៀនជាមួយ Galaxy Note 4 ព្រោះតែរឿងម្យ៉ាង