ផលិតផល Apple Store កើនឡើងយ៉ាងឆាប់រហ័ស

ផលិតផល Apple Store កើនឡើងយ៉ាងឆាប់រហ័ស

សរុបផលប្រកបត្រីមាស កន្លងមកដែលខ្ពស់ ជាងមុន ធ្វើអោយអ្នកវិភាគ ទាំងឡាយចាប់អារម្មណ៍ ថា Apple Store នោះមានការសំខាន់យ៉ាងណាសំរាប់ Apple ថ្ងៃនេះ Needham’s Charlie Wolf បានបង្ហើបទិន្នន័យរបស់ ទស្សនាវដ្តី Fortune ដោយមានសេចក្តី សរុបដូចតទៅនេះ កំពស់នៃការលក់ខ្ពស់ដល់17.08 លានដុល្លា សំរាប់ Apple Store ខ្ពស់ឡើងជាងឆ្នាំមុនៗ 2010 ដល់ 5 លានដុល្លា ហាង Apple Store សាខាចាស់ៗ អាចបន្ថែមកំរៃ 42.6 % ប្រៀបនឹងឆ្នាំមុន មានអតិថិជនបន្ថែមឡើង 15.3% ក្នុង 1ឆ្នាំ (ទិន្នន័យខ្លះប្រាប់ថាមួយលានអ្នកក្នុងមួយថ្ងៃ) 58%របស់កំរៃមក ពីក្រៅប្រទេស មានហាង Apple Store ហើយទាំងអស់ 361 សាខា មានផែនការនឹងបើក បន្ថែមទៀត 40 សាខានៅក្នុងឆ្នាំនេះ ដោយ 30 សាខានឹងបើកនៅ ក្រៅប្រទេស នឹងបើកនៅចិនអោយគ្រប់ 25 សាខា ក្នុងរយះពេល 3 ឆ្នាំ ដោយបច្ចុបន្ន មានត្រឹមតែ 5 សាខាប៉ុណ្ណាះ




ចូលរួមមតិតាមរយៈ Facebook

សូមអោយមានសំណាងល្អ គ្រប់ៗគ្នា