GifBoom ធ្វើរូបភាពមិនមានចលនា អោយទៅជារូបមានចលនា ស្ទាយ Instagram
ថ្ងៃនេះវេបសាយ sovann2.com សូមណែនាំកម្មវិធីមួយ ដែលមានឈ្មោះថា
GifBoom កម្មវិធីនេះមានមុខងារ ដែលអាចយករូបភាពធម្មតា (រូបមិនមានចលនា)អោយទៅជារូបភាព
មានចលនាហើយអាចតុបតែងរូបភាពបានផងដែរ កម្មវិធីនេះទទួលការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ iphone
ជាច្រើន ។ កម្មវិធី GifBoom នេះមាន user interface ដែលស្រដៀងទៅ instagram
មិនតែប៉ុណ្ណោះកម្មវិធី GifBoom ថែមទាំងអាចចែករំលែករូបភាព ទៅកាន់ facebook,Twitter,
Tumblr , email រឺក៏ MMS ក៏បានទៀតផង។
កម្មវិធី GifBoom មានទាំងនៅលើ
ios នឹង Android កម្មវិធីនេះលោកអ្នក អាចដោនឡូតបានដោយពុំគិតថ្លៃ នៅលើទូរស័ព្ទរបស់លោកអ្នក។
សំរាប់ ios មាននៅក្នុង App store
សំរាប់ Android មាននៅក្នុង play store
លោកអ្នកដែលចូលចិត្តលេងបណ្តាញសង្គមអាចសាកល្បងមើលបាន ធានាថាប្លែកភ្នែក ប្លែកអារម្មណ៍ ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ









